ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកកម្មកររោងចក្រក្រឡាប់បណ្ដាលឲ្យម្នាក់ស្លាប់និងរករបួស៥នាក់

 

កំពង់ឆ្នាំង៖រថយន្តដឹកកម្មកររោងចក្រពេលកំពុងបើកបរបានក្រឡាប់បណ្តាលឱ្យម្នាក់ស្លាប់និងរងរបួស៥នាក់។ហេតុការណ៍នេះបានកើតឡើងនៅភូមិខ្នាកណ្ដាល ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង
កាលពីយប់ថ្ងៃទី១៩មេសា២០២១។
លោកវរសេនីហ៍ទោសេងចិន្តាអធិការនគបាលស្រុកសាមគ្គីមានជ័យបានឱ្យដឹងនៅព្រឹកថ្ងៃទី២០មេសា២០២១នេះថា៖រថយន្តដឹកកម្មកររោងចក្រម៉ាកហីយ៉ានដាយពាក់ផ្លាកលេខPP.3D.7054បើកបរដោយឈ្មោះវ៉ង់បឿនភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិត្រដក់ពងឃុំខ្នាឆ្មារស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។
លោកបន្តថា៖រថយន្តបើកមកដល់ម្តុំភូមិខ្នាកណ្ដាលផ្លូវក្រួសក្រហមហើយតូចកោងក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ឈ្មោះយ៉េតសុខេនភេទស្រីអាយុ៣៥ឆ្នាំនៅភូមិស្រែអ៊ុកឃុំអភិវឌ្ឍស្រុកទឹកផុស។ដោយឡែកមនុស្ស៥នាក់ទៀតរងរបួសនៅក្នុងភូមិបែកចកម្នាក់និងភូមិស្រែព្រិចឃុំអភិវឌ្ឌន៍ស្រុកទីកផុស៤នាក់។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តដឹកកម្មកររោងចក្របានរត់គេចខ្លួនបាត់ទាំងយប់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។បច្ចុប្បន្នរថយន្តត្រូវសមត្ថកិច្ចស្ទួចនាំយកមករក្សារទុករង់ចាំដោះស្រាយតាមនីតិវីធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *