ព័ត៌មានសន្តិសុខសង្គម

អ្នកដឹកម្ហូបតាមអនឡាញបើកម៉ូតូបុករថយន្តពីក្រោយដួលបែកក្បាលស្លាប់ភ្លាម

ភ្នំពេញ៖បុរសម្នាក់ដឹកជញ្ជូនម្ហូបអាហារតាមអនឡាញយីហោ Food panda បានបើកម៉ូតូយ៉ាងលឿនក៏ជ្រុលទៅបុករថយន្តក្លុបពីក្រោយពេញទំហឹង បណ្តាលឱ្យដួលបែកក្បាលស្លាប់មួយរំពេច។

ហេតុការណ៍នេះបានកើតឡើងនៅម្តុំច្រកចូលឃ្លាំងអង្ករ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២ ខែកក្កដា។
សមត្ថកិច្ចបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ សុខ ឡាយលឹមស្រេង អាយុ២១ឆ្នាំជាអ្នកដឹកម្ហូបតាមអនឡាញ Food panda នៅគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។ មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ 1HQ.8686 តាមផ្លូវជាតិលេខ៥ ពីត្បូងទៅជើង។មកដល់កន្លែងខាងលើក៏ជ្រុលទៅបុករថយន្តក្លុបម៉ាកហ៊ីយ៉ាន់ដាយផ្លាកលេខភ្នំពេញ3D.9398 បណ្តាលឱ្យម៉ូតូចូលក្រោមរថយន្ត ឯអ្នកបើកបរបោកផ្ទប់ នឹងរថយន្តបែកក្បាលស្លាប់ភ្លាម។

បន្ទាប់មកសមត្ថកិច្ចចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកវាស់វែង រួចយកម៉ូតូនិងរថយន្តទៅទុករង់ចាំការដោះស្រាយពេលក្រោយ។ ចំណែកសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *