ព័ត៌មានសន្តិសុខសង្គម

ជំនាញរដ្ឋបាលព្រៃឈើបង្ហាញពីឧបករណ៍បទល្មើសព្រៃឈើ ១៥៦គ្រឿងដែលបង្ក្រាបបានកន្លងមក

ព្រះវិហារ៖លោកសេងលាងនាយផ្នែករដ្ឋបាលព្រៃឈើកាលពីព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១ បានឱ្យដឹងថា៖ សមត្ថកិច្ចបានបង្ក្រាបនិងដកហូតរណាយន្តនៅក្នុងឆ្នាំ២០១៧កន្លងទៅរហូតមកដល់ឆ្នាំ២០២១នេះ។ក្នុងនោះមានផ្នែករដ្ឋបាលព្រៃឈើឆែប,សង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ-ម្លូព្រៃ,សង្កាត់រដ្ឋបាលព្រៃឈើជ័យសែន,គណៈកម្មការសហគមន៍ព្រៃឈើ។


នាយផ្នែករដ្ឋបាលព្រៃឈើបានបន្តថា៖ប្រតិបត្តិការនេះ សហការ ជាមួយអាជ្ញាធរដែនដី កងរាជអាវុធហត្ថស្រុកឆែបនិង នគរបាលស្រុកឆែប បានចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ បានដកហូតនូវរណាយន្ដ សរុបមាន ចំនួន១៥៦គ្រឿង ដែលជនល្មើសបានលួចអារឈើកន្លងមកក្នុងដែនព្រៃសហគមន៍និងដែនព្រៃអចិន្ត្រៃយ៍។
ចំពោះវត្ថុតាងទាំងអស់ខាងលើបានយកមករក្សាទុកនៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើឆែប ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *