បន្ទាយមានជ័យ៖បុរសម្នាក់ជិះម៉ូតូបុកជាមួយរថយន្តធុនធំដឹកដំឡូងឈប់ចតលើផ្លូវពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៥៦ A ក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក បន្ទាយមានជ័យកាលពីយប់ថ្ងៃទី៣០ ខែមិថុនា។
មុនកើតហេតុឈ្មោះ ហែម ឡាវី អាយុ៣៥ ឆ្នាំនៅភូមិបន្ទាត់បោះ ឃុំតាផូ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។ឈ្មោះនេះបានបើកម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ 1G.4080 ពីជើងទៅត្បូង។មកដល់មុខការិយាល័យអប់រំស្រុកបានបុកជាមួយរថយន្តដឹកដំឡូងផ្លាកលេខ ភ្នំពេញ 3D.5791ឈប់លើផ្លូវបណ្តាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យកម្ពុជា-ជប៉ុនស្រុកមង្គលបូរី។រីឯតៃកុងរថយន្តឈ្មោះហាក់ គុយ អាយុ៥១ ឆ្នាំនៅស្រុកបវេលខេត្តបាត់ដំបង។
មូលហេតុបង្កឱ្យគ្រោះថ្នាក់នេះខាងម៉ូតូគ្មានភ្លើងបំភ្លឺផ្លូវប្រើភ្លើងពិលពាក់និងក្បាល។ក្រោយមកកម្លាំងជំនាញបានយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕