ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនបុរសយកដងពូថៅវាយប្រពន្ធនិងកូន ឱ្យរងរបួសទៅតុលាការ!

កំពង់ស្ពឺ៖កម្លាំងនគរបាលបានចាប់បុរសម្នាក់ករណីប្រើដងពូថៅវាយប្រពន្ធនិងកូនឱ្យរងរបួសធ្ងន់ព្រោះតែសុំប្រពន្ធរួមភេទតែប្រពន្ធមិនព្រមហើយត្រៀមបញ្ជូនទៅតុលាការ។ ហេតុការណ៍នេះបានកើតឡើង នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីរសៀល ថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២។
លោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា ជនសង្ស័យ ប្ដីឈ្មោះ វី វិច្ឆ័យ អាយុ៣៧ឆ្នាំរស់នៅ ភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។ ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះយីវ សារុន អាយុ២៩ឆ្នាំរស់នៅជាមួយគ្នា។
តាមពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះបានឱ្យដឹងថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥ ខែតុលា ឈ្មោះ វី វិច្ឆ័យបានយកដងពូថៅវាយទៅលើខ្លួនត្រូវចំក្បាល-ដៃ-ខ្នងឱ្យរងរបួសធ្ងន់និងធាក់កូនស្រីអាយុ៩ឆ្នាំត្រូវចំភ្នែកបណ្តាលឱ្យជាំ។ជាមួយនោះថែមទាំងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងសម្ភារប្រើប្រាស់ក្នុងផ្ទះខូចខាតអស់ជាច្រើនទៀត។
ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពហិង្សាមែនព្រោះតែរឿងសុំប្រពន្ធរួមភេទតែប្រពន្ធមិនព្រម។បន្ទាប់ពីសាកសួរសមត្ថកិច្ច បានឃាត់ខ្លួនបុរសនោះនៅអធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងត្រៀមបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *