ព័ត៌មានសន្តិសុខសង្គម

ជនបរទេសបើករថយន្តបុកផ្ទះអ្នកភូមិ បណ្ដាលឲ្យរបួសធ្ងន់២នាក់!

ភ្នំពេញ៖ជនបរទេសម្នាក់បើករថយន្តក្នុងល្បឿនលឿនក៏ជ្រុលបុកផ្ទះអ្នកភូមិបណ្តាលឱ្យបុរស២នាក់រួមដំណើររងរបួសធ្ងន់និងបង្កការខូចខាតទ្វារ-កញ្ចក់និងសម្ភារក្នុងផ្ទះមួយចំនួន។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅសង្កាត់កន្ទោក ខណ្ឌកំបូល កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥ ខែតុលា។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តហាយឡេនឌ័រផ្លាកលេខភ្នំពេញ 2AJ-0562 ។រថយន្តនោះបើកបរដោយជនបរទេសមានបុរស២នាក់រួមដំណើរផងធ្វើដំណើរតាមផ្លូវបេតុងពីជើងទៅត្បូងដោយល្បឿនលឿន។មកដល់កន្លែងផ្លូវកោងជ្រុលទៅបុកទម្លុះទ្វារកញ្ចក់និងសម្ភារក្នុងផ្ទះខូចខាតយ៉ាងដំណំនិងរងរបួសធ្ងន់២នាក់ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់។ចំណែករថយន្តខ្ទេចខ្ទីមួយកំណាត់មុខ។
ក្រោយពីកើតហេតុផ្នែកជំនាញចរាចរណ៍បានចុះមកយករថយន្តទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *