ព័ត៌មានសន្តិសុខសង្គម

ផឹកតែស្រាអត់ហូបបាយ ២ថ្ងៃដើរដួលផ្កាប់មុខក្នុងស្រែឈ្លក់ទឹកស្លាប់

ក្រចេះ៖បុរសម្នាក់ផឹកស្រាជាប្រចាំអត់ហូបបាយ២ថ្ងៃហើយដើរទៅរកងូតទឹកក៏ដួលផ្កាប់មុខក្នុងស្រែអត់មាននរណាដឹងបណ្តាលឱ្យឈ្លក់ទឹកស្លាប់។
មន្ត្រីនគរបាលបានឱ្យដឹងថា ករណីមនុស្សស្លាប់នោះនៅម្តុំស្រែខ្ចេន ភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះកាលពីវេលាទៀបភ្លឺចូលថ្ងៃទី១ ខែកក្កដាឆ្នាំ២០២២។បុរសដែលស្លាប់ឈ្មោះ វ៉ាន់ ហឿន អាយុ៣៥ឆ្នាំនៅភូមិ ឃុំខាងលើ។
ស្រ្តីជាប្រពន្ធឈ្មោះ ផាន ចាន្នី អាយុ២៤ឆ្នាំបានឱ្យដឹងដឹងថា នៅថ្ងៃកើតហេតុប្តីរបស់គាត់ បានផឹកស្រាស្រវឹងមិនហូបបាយ២ថ្ងៃមកហើយ។ក្រោយមកក៏ដើរទៅរកងូតទឹកតែម្នាក់ឯង ដួលផ្កាប់មុខអត់មានអ្នកដឹងបណ្ដាលឱ្យឈ្លក់ទឹកកណ្តាលវាលស្រែស្លាប់តែម្ដង។
ក្រោយមកនគរបាលជំនាញសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលដារបានចុះទៅពិនិត្យហើយបានបញ្ជាក់ថា សពអត់មានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទេនិងប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *