ព័ត៌មានសន្តិសុខសង្គម

មេធាវីម្នាក់ជិះរថយន្តមក បាញ់សម្លាប់សង្សារ រួចបាញ់ខ្លួនឯងសង្ស័យករណីប្រចណ្ឌ

 

ភ្នំពេញ៖(ព័ត៌មានបឋម) មេធាវីម្នាក់បានជិះរថយន្តទំនើប មកបាញ់សម្លាប់សង្សារ ហើយក៏បាញ់ខ្លួនឯង ដែលរណីនេះគេសង្ស័យ កើតឡើងករណីភ្លើងប្រចណ្ឌ។អំពើឃាតកម្មដ៏រន្ធត់នេះបានកើតឡើងនៅមុខផ្ទះនាងរងគ្រោះ ផ្លូវ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យអ្នកសារព័ត៌មានដឹងថា បុរសដៃដល់ឈ្មោះ ទូច វឌ្ឍនៈ ជាមេធាវី។ រីឯស្ត្រីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំអ្នកលក់អនឡាញ។ លោកស្នងការបានបន្តថា បុរសបានបាញ់សម្លាប់សង្សាររបស់ខ្លួនហើយ ក៏បាញ់ចំក្បាលខ្លួនឯង ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07 សមត្ថកិច្ចបានរកឃើញសំបកគ្រាប់ចំនួន៥។ឃាតកឬអត្តឃាតជនរូបនោះ បានជិះរថយន្តម៉ាក MG ពណ៌ខ្នៅផ្លាកលេខភ្នំពេញ 2BS 8007 ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ ដល់ទីតាំងកន្លែងកើតហេតុភ្លាមៗ។ នៅពេលនេះផ្នែកជំនាញកំពុងបើកការ ស្រាវជ្រាវរកមូលហេតុពិត ដែលបណ្តាលឱ្យជនដៃដល់បាញ់សម្លាប់នាងជាគូស្នេហ៍បែបនេះ។ព័ត៌មានលម្អិតសារព័ត៌មាន“PLAnews”នឹងផ្សាយជូនបន្តនៅពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *