ព័ត៌មានសន្តិសុខសង្គម

ម្ដាយនិងកូន០២នាក់ ប្រើហិង្សាវាយលើស្ត្រីម្នាក់ ដែលជាភ្នាក់ងារស៊ីអូ(co) បណ្តាលរងរបួសធ្ងន់ នៅស្រុកបវិល ខេត្តបាត់ដំបង

បាត់ដំបង៖ថ្ងៃទី០១.០៩.២០២៣
មានករណីប្រើអំពើហឹង្សាដោយចេតនាមួយបានកើតឡើងទៅលើស្រ្តីរងគ្រោះម្នាក់ដែលជាភ្នាក់ងារសុីអូ(c.o)អំពើហឹង្សានេះបង្កឡើងដោយស្រ្តីវ័យចំណាស់០២នាក់ដែលគេស្គាល់ថាជាម្តាយនិងកូនហើយស្រ្តីជាម្តាយឈ្មោះ កាន់ សាងីម ភេទស្រីរស់នៅភូមិខ្នាចរមាស.ឃុំខ្នាចរមាស.ស្រុកបវិល.ខេត្តបាត់ដំបង និងស្រ្តីជាកូនឈ្មោះ សូ កញ្ចនា ភេទស្រីរស់នៅភូមិខ្នាចរមាស.ឃុំខ្នាចរមាស.ស្រុកបវេល.ខេត្តបាត់ដំបង បានបង្កអំពើហឹង្សាដោយចេតនាព្រួតគ្នា២នាក់ ទាញអូសស្រ្តីភ្នាក់ងារសុីអូ(c.o)ម្នាក់ឈ្មោះ ឈន គឹមលន់ ភេទស្រីរស់នៅភូមិតាមាឃ.ឃុំគោកឃ្មុំ.ស្រុកថ្មគោល.ខេត្តបាត់ដំបងចូលទៅក្នុងផ្ទះហើយប្រើពាក្យគំរាមកំហែងដល់អាយុជីវិត ហើយស្រ្តីរងគ្រោះដឹងថា២នាក់ ម្តាយកូនដែលជាជនបង្កមានសកម្មភាពមិនល្អមកលើខ្លួនក៏បានស្ទុះរត់ចេញមកក្រៅផ្ទះប៉ុន្តែត្រូវស្ត្រីជាជនបង្ក២នាក់ ម្តាយកូនអូសទាញចូលទៅក្នុងផ្ទះវិញ ហើយព្រួតគ្នាវាយបោកស្ត្រីរងគ្រោះដួលទៅលើសាបសុីម៉ង់នឹងត្រូវជនបង្កសង្កត់ជាន់ពីលើហើយវាយឡើងទ្រមខ្លួនយកក្រចកខ្វាចអោយរបួសជាច្រើនកន្លែងនិងធ្វើអោយបាត់ក្រវិល១ចំហៀង បាក់១ចំហៀង ហើយត្រូវជនបង្កយកទៅរក្សាទុកនិងយកលុយរបស់ជនរងគ្រោះពីក្នុងកាបូបអស់សាមសិបពីម៉ឺនរៀល(៣២០.០០០៛)ថែមទៀតផង
ដោយបានថតជារូបភាពវីឌីអូមើលឃើញជាភស្តុតាងជាក់ស្តែង។ សូមគោរពជូនឯកឧត្តម សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង មេត្តាជួយដោះស្រាយរកយុត្តិធម៌អោយស្រ្តីរងគ្រោះដោយក្តីអនុគ្រោះផង
ជាចុងក្រោយសូមគោរពអរគុណដល់ឯកឧត្តម សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងនិងគោរពជូនពរឯកឧត្តមមានសុខភាពល្អ.រាង្គកាយមាំមួន.មានកំលាំងបរិបូរណ៍និងមានជ័យជំនះឈ្នះអស់គ្រប់ភារកិច្ច៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *