បាត់ដំបង៖កាលពីថ្ងៃអាទិត្យ៤កេីតខែមិគសិរឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២ ២ វេលាម៉ោង១១និង៤៧នាទីនៅចំណុចក្រុមទី០៩ ភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ រួមនឹងលោកវរសេនី យ៍ទោភួងចន្ទ័តារាស្នងការរងជំនួយការដឹកនាំការិ យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង ដោយមានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្ដ មកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបសហការជាមួយកម្លាំងអ ធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុង ចុះប្រតិបត្តិការបង្ក្រាប ករណី ល្បែងស៊ីសង ( ភ្នាល់មាន់ជល់ )០១ករណី និងបានធ្វេីការនាំខ្លួន មនុស្សចំនួន ១២ នាក់ មកមកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ ។
-*វត្ថុតាងដកហូតរួមមាន៖
- មាន់ជល់ ចំនួន ០២ ក្បាល
- ម៉ូតូ ចំនួន ០៨ គ្រឿង
- រថយន្ត ចំនួន ០១ គ្រឿង
- ស៊ុម សម្រាប់ក្រុងមាន់ ចំនួន ០៤
- សង្វៀនសម្រាប់ជល់មាន់ ចំនួន ០១
- ចង្ក្រាន ហ្គាស ចំនួន ០១
- ឆ្នាំងដាំទឹក សម្រាប់ស្អំមាន់ជល់ ០១
នៅពេលសាកសួររួចមក រហូតដល់ពេលនេះការិ យាល័យាល័យជំនាញបានរៀបចំសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕