ព័ត៌មានសន្តិសុខសង្គម

កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ និងរឹបអូសគ្រឿងញៀនចំនួន១៣៨ថង់តូច

 

លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលផ្នែកគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា៖ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនគឺកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដែលដឹកនាំលោកផ្ទាល់បានបង្ក្រាប៣គោលដៅឡែកគ្នាឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់និងរឹបអូសគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន១៣៨ថង់តូច និងគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន៥៨គ្រាប់និងសម្ភារៈប្រើប្រាស់មួយចំនួនដែលបង្ក្រាបរយៈពេល២ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី២០ដល់២១ ខែកញ្ញា ឆ្នាំ២០២៤ក្នុងភូមិសាស្គ្រចំនួន៣សង្កាត់មានសង្កាត់អូរជ្រៅនិងសង្កាត់ផ្សារកណ្តាល សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ជាការណែនាំនិងដាក់វិធានការ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនរយៈពេល២ថ្ងៃជាប់គ្នាក្នុងភូមិសាស្គ្រសង្កាត់ចំនួន៣នៅក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនចំនួន១៣៨ថង់តូចនិងសម្ភារៈត្រូវបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *