ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់

ពោធិ៍សាត់៖រថយន្តបានបើកបុកម៉ូតូពីក្រោយបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅលើផ្លូវជាតិលេខ៥៥ ភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់កាលពីថ្ងៃទី៤ ខែមេសា។


មន្ត្រីនគរបាលបានឱ្យដឹងថា រថយន្តម៉ាកតូយ៉ូតា ហ៊ីលុច រ៉េវ៉ូ ផ្លាកលេខ ពោធិ៍សាត់ 2C-4509បើកបរដោយ ឈ្មោះ ចាន់ អេណា អាយុ ២១ឆ្នាំជាមន្ត្រីយោធា នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។អ្នករួមដំណើរម្នាក់ឈ្មោះ ចាន់ ប៊ុនឌី អាយុ៣៩ឆ្នាំជាយោធា។
រថយន្តខាងលើបានបុកម៉ូតូម៉ាកវ៉េវអាល់ហ្វាពីក្រោយបណ្តាលឱ្យអ្នកបើកបរម៉ូតូបានស្លាប់។ជនរងគ្រោះឈ្មោះ ធា សារ៉ុម អាយុ ៤១ឆ្នាំនៅភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ក្រោយកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តត្រូវបានសមត្ថកិច្ចនគរបាលស្រុកវាលវែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *