ព័ត៌មានសន្តិសុខសង្គម

រថយន្ត២ គ្រឿង បុកគ្នាបណ្ដាលឲ្យស្លាប់២នាក់ រងរបួសម្នាក់

កំពង់ឆ្នាំង៖រថយន្តធំបើកបុកជាមួយរថយន្តធំបណ្តាលឱ្យមានអ្នកស្លាប់២នាក់រងរបួសម្នាក់នៅ ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រ៤៦-៥៧ ភូមិ អន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងកាលពីរំលងអធ្រាត្រចូលថ្ងៃទី៥ ខែមេសាឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក HYUNDIA ផ្លាកលេខ ពោធិ៍សាត់ 3A-0770 អ្នកបើកបរឈ្មោះ សៀវ ប៉ាវ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិ ពោធិ៍ម្រេះ ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងបានស្លាប់។អ្នករួមដំណើរ២នាក់ឈ្មោះ ជា សុខ អាយុ៤៤ឆ្នាំ នៅភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានស្លាប់ និងឈ្មោះ ម៉ន សំណាង អាយុ៣០ឆ្នាំ នៅភូមិទី៤ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់រងរបួស។
រថយន្តខាងលើក៏បានបុក ជាមួយរថយន្តម៉ាក HINO ផ្លាកលេខ ព្រះសីហនុ 3A-7514 សណ្ដោងរ៉ឺម៉ក អ្នកបើកបរគេចខ្លួនបាត់។ ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញបានចុះ វាស់វែងនិងយកមធ្យោបាយទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *