ព័ត៌មានសន្តិសុខសង្គម

ក្មេងស្រីម្នាក់ប៉ងលោតទឹកលើស្ពានជ្រោយចង្វា តែមានគេជួយទាន់

ភ្នំពេញ៖ក្មេងស្រីម្នាក់បានតូចចិត្តនឹងម្ដាយដែលកាត់កាល់ខ្លួនចោលហើយមានគំនិតមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារតែមានអ្នកដំណើរបានជួយទាន់។
នគរបាលប្រចាំស្ពានបានឱ្យដឹងថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី៥ ខែមេសានៅលើស្ពានជ្រោយចង្វារថ្មី ខណ្ឌជ្រោយចង្វារមានក្មេងស្រីម្នាក់ប៉ងលោតទឹកសម្លាប់ខ្លួន។នាងឈ្មោះ អាម៉ី អាយុ១៧ឆ្នាំជាកូនទី២ក្នុងចំណោមគ្រួសារមានបងប្អូន៤នាក់។
នាងធ្វើឱ្យគ្រួសារពិបាកចិត្តច្រើន ដោយសារតែនាងចូលចិត្តដើរលេងតាមមិត្តភក្ដិ ភ្លេចការសិក្សាហើយបោះបង់ការរៀនសូត្រត្រឹមថ្នាក់ទី៧ប៉ុណ្ណោះរហូតម្ដាយបានកាត់កាល់ខ្លួនចោល។ វិបត្តនេះធ្វើឱ្យនាងស្មុគស្មាញក្នុងចិត្តគិតអ្វីមិនចេញក៏សម្រេចចិត្តមកលើស្ពានជ្រោយចង្វារ និងមានបំណងចង់បញ្ចប់ជីវិតខ្លួនឯងដើម្បីលុបលាងកំហុស។
ប៉ុន្តែដោយសារភាពស្ទាក់ស្ទើរក្នុងចិត្ត ក្មេងស្រីរូបនេះត្រូវបានអ្នកដំណើរឃើញក៏ជួយឃាត់ហើយលួងលោមនាំនាងទៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ រួចទាក់ទងក្រុមគ្រួសារឱ្យមកទទួលយកទៅផ្ទះវិញ ដើម្បីនាងមានឱកាសបានកែប្រែខ្លួនជាថ្មី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *