ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចតាមរកអ្នកបើករថយន្តបុកម៉ូតូ ឲ្យជនម្នាក់ស្លាប់

ភ្នំពេញ៖សមត្ថកិច្ចកំពុងតាមរកអ្នកបើករថយន្តបុកម៉ូតូបណ្តាលឱ្យយុវជនម្នាក់ស្លាប់នៅតាមផ្លូវ៣១៧ក្នុងខណ្ឌទួលគោក កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៦ ខែមករា។
សមត្ថកិច្ចបានឱ្យដឹងថា យុវជនដែលស្លាប់ឈ្មោះ ឡាត់ វិសាល អាយុ ២០ រស់នៅភូមិដំណាក់សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។មុនកើតហេតុយុវជនម្នាក់បានជិះម៉ូតូម៉ាកហុងដា zoomerx ផ្លាកលេខភ្នំពេញ 1DF4733 តាមផ្លូវ៣១៧ ពីកើតទៅលិចក្នុងល្បឿនលឿន។
ពេលនោះ ស្រាប់តែមានរថយន្តមិនចាំម៉ាកបើក បញ្រ្ចាស់គ្នាក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកម៉ូតូ ចំពីមុខពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលស្លាប់មួយរំពេច ចំណែករថយន្តបង្កបន្តល្បឿនរត់គេចខ្លួនបាត់។
ក្រោយកើតហេតុនគរបាលបានចុះមកដល់រួចយកម៉ូតូរងគ្រោះទៅរក្សាទុកនៅផ្នែកចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញនិងឱ្យក្រុមគ្រួសារទៅដាក់ពាក្យបណ្តឹងដើម្បីតាមរកអ្នកបើករថយន្តបង្កមកចាត់ការទៅតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *