ព័ត៌មានសន្តិសុខសង្គម

ឆេះស្ថានីយប្រេងតេលា នៅក្រុងសួងពេលកំពុងបូមរំលែកដាក់ពិដុងចែកចាយ

 

ត្បូងឃ្មុំ៖អគ្គិសភ័យបានឆាបឆេះដេប៉ូលក់ប្រេងយីហោ«តេលា»ពេលកំពុងបូមប្រេងសាំងរំលែកដាក់ក្នុងពិដុងបណ្តាលឱ្យខូចខាតស្ទើរទាំងស្រុងនិងសម្ភារប្រើប្រាស់មួយចំនួនធំនៅថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២៩២១។ប៉ុន្តែហេតុការណ៍នេះមិនបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់ទេដោយមានអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិសភ័យប្រើប្រាស់ទឹកចំនួន២៥រថយន្ត។

លោកវរសេនីយ៍ឯកឆនសុធនអធិការនគរបាលក្រុងសួងបានឱ្យដឹងថា៖ម្ចាស់ដេប៉ូប្រេងឈ្មោះតែតុងហ៊ុយអាយុ៥៦ឆ្នាំនៅភូមិជើងឡងសង្កាត់សួងក្រុងសួង។ដោយបានឆេះខូចខាត: កុងទ័រចាក់បាញ់ប្រេងចំនួន ពីររថយន្តចំនួន ពីរ គ្រឿង( ម៉ាក់ឡិចស៊ីស ៣៣០១គ្រឿង និងរថយន្តកូរ៉េចំណុះ ២,៥០ តោន១គ្រឿង)។ប្រេងម៉ាស៊ីនចំនួន ២០ កេះ ម៉ូតូចំនួន៣គ្រឿង រឺម៉ក១គ្រឿង ដំបូលទំហំ ១៥ ម៉ែត្រគុណនឹង ១៨ ម៉ែត្រទូរទឹកកកមួយគ្រឿង និងតុមួយសម្រាប់។

លោកអធិការក្រុងសួងបានបន្តថា៖នៅក្នុងប្រតិបត្តិការពន្លត់អគ្គិសភ័យឆេះហាងសាំងនេះ មានការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគា ស្នងការនគរបាលខេត្តត្បូងឃ្មុំថ្មី និងលោក ជា ណារ៉ុន អភិបាលក្រុងសួង បានប្រើប្រាស់ទឹកចំនួន ២៥ រថយន្តដើម្បីបញ្ឈប់ការឆាបឆេះបន្ត និងមិនឱ្យឆេះរាលដាលទៅផ្ទះអ្នកជិតខាង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *