ព័ត៌មានជាតិ

ស្នាក់ការគណបក្សប្រជាជនកម្ពុជាតម្លៃជាង២ម៉ឺនដុល្លារបានសម្ពោធដាក់ឱ្យប្រើប្រាស់

 

ព្រះវិហារ៖អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរអាងក្នុងស្រុកសង្គមថ្មីដែលមានតម្លៃជាង២ម៉ឺនដុល្លារត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២១។
ពិធីនេះប្រព្រឹត្តធឡើងក្រោមអធិបតីភាពលោកមាសសុភាសមាជិកគណអចិន្ត្រៃនៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។លោកប្រាក់សុវណ្ណប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តលោកឡុងសុវណ្ណអនុប្រធានអនុគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ។

លោកសំលាងទ្រីប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មីបានថ្លែងថា៖អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរអាងស្ថិតក្នុងស្រុកសង្គមថ្មីដែលនឹងត្រូវសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកានាឪកាសនេះគឺមានទំហុំទទឹង៩បណ្តោយ១០,៥ម៉ែត្រនឹងកម្ពស់៦,១ម៉ែត្រ។
អគារនេះសាងសង់ឡើងនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០រួចរាល់ជាស្ថាពរនៅថ្ងៃ២៧ខែធ្នូចុងឆ្នាំ២០២០នៅលើផ្ទៃដីទំហំទទឹង២០ម៉ែត្របណ្តោយ៥០ម៉ែត្រដោយចំណាយអស់ទឹកប្រាក់.១០១.៤៨៨.០០០រៀល។ក្នុងនោះលោកមាសសុភាក៏បានចូលរួមថវិកាផ្ទាល់ក្នុងកាសាងសង់អគារស្នាក់ការបក្សនេះចំនួន៦០លានរៀល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *