ព័ត៌មានសន្តិសុខសង្គម

ទីតាំងបង្កប់ល្បែងឡូតូ(អនឡាញ) ចំនួន២កន្លែងត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខធ្វើការចុះបង្ក្រាប

ភ្នំពេញ៖ លោក សាំង សុភៈវិចិត្រ អភិបាលរង ខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងបង្កប់ល្បែងឡូតូ (អនឡាញ) បានចំនួន០២ទីតាំង ស្ថិតក្នុងដីឡូតិ៍លេខ៣៥៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ហ្វាយឌី)និងទី២ស្ថិតនៅផ្ទះលេខ២៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ៩៩៩៩)។នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខបានបង្ហាញអោយដឹងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។
លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌបានអោយដឹងថាការចុះបង្ក្រាបនេះធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋទើបលោកអភិបាលខណ្ឌបានចាត់អោយលោកដឹកនាំកំលាំងគណៈបញ្ជាការឯកភាពចុះបង្រ្កាបទីតាំងបង្កប់ល្បែងឡូតូ (អនឡាញ) បានចំនួន០២ទីតាំងដូចខាងក្រោម៖១-ផ្ទះមួយកន្លែង ស្ថិតក្នុងដីឡូតិ៍លេខ៣៥៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ហ្វាយឌី)២-ផ្ទះមួយកន្លែង ស្ថិតនៅផ្ទះលេខ២៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ៩៩៩៩)។ជាលទ្ធផលបានធ្វើការដកហូតវត្ថុតាងរួមមាន៖-Laptop ចំនួន ១គ្រឿង-កុំព្យូរទ័រ១គ្រឿង-Keyboad១
-Mouse ចំនួន ១-ក្រដាសកត់ឆ្នោត ចំនួន២ដុំធំ-ម៉ាស៊ីនកត់ឆ្នោត ចំនួ២គ្រឿ។បច្ចុប្បន្នបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *