ព័ត៌មានសន្តិសុខសង្គម

រថយន្តតូចបុករថយន្តធំ ពីក្រោយខ្ទេចស្ទើរទាំងស្រុង និងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តព្រូសយ៉ាងលឿនជ្រុលទៅបុកពីក្រោយរថយន្តធំដឹកទំនិញបង្កឱ្យរថយន្តតូចខ្ទេចស្ទើរទាំងស្រុងរីឯអ្នកបើកបររបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោងជាង២រំលងអធ្រាត្រចូលថ្ងៃទី២៦ ខែមករា។ដំបូងបុរសម្នាក់បើករថយន្តដឹកទំនិញធុនធំ ផ្លាកលេខកំពង់ចាម3A-6600 តាមផ្លូវជាតិលេខលេខ៤ពីកើតទៅលិច។
ពេលនោះស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាព្រូសផ្លាកលេខភ្នំពេញ 2BG-3010 បើកស្របទិសគ្នាយ៉ាងលឿនទៅបុករថយន្តធំដឹកទំនិញចំពីក្រោយពេញទំហឹងបណ្តាលឱ្យរថយន្តតូចខូចខ្ទេចស្ទើរទាំងស្រុងអ្នកបើករថយន្តរងរបួសធ្ងន់។ចំណែករថយន្តដឹកទំនិញអ្នកបើកបរបានរត់គេចខ្លួនបាត់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *