ស្ទឹងត្រែង៖រថយន្តដឹកទឹកសុទ្ធបានបើកបុកពីក្រោយរថយន្តដឹកទឹកកកបណ្តាលឱ្យបុរសម្នាក់កៀបជាប់ក្នុងកាប៊ីនរងរបួសបាក់ជើងម្ខាង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ៩ក្នុងភូមិរាជានុកូលសង្កាត់ក្រុងស្ទឹងត្រែងកាលពីម៉ោងជាង៦ព្រឹកថ្ងៃទី៤ ខែមករាឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា ដំបូងរថយន្តដឹកទឹកកកបានឈប់លើផ្លូវក៏មានរថយន្តមួយគ្រឿងទៀតផ្លាកលេខភ្នំពេញ 2.AJ6919 បានបុកពីក្រោយពេញទំហឹងធ្វើឱ្យអ្នកដំណើរជិះជាប់តែកុងកៀបជាប់បាក់ជើងម្ខាង។
ជនរងគ្រោះឈ្មោះ ភ័ណ្ឌ ភេទប្រុស អាយុ២០ឆ្នាំបាក់ជើងឆ្វេងរស់នៅក្រុងស្ទឹងត្រែង។ ចំណែករថយន្តដឹកទឹកកក មានមនុស្ស២នាក់ឈ្មោះងោ ឌួន ភេទប្រុស អាយុ ២៣ឆ្នាំនិងឈ្មោះឌឹន ឧត្តម ភេទប្រុស អាយុ ២៣ ឆ្នាំទាំង២នាក់រស់នៅខេត្តស្ទឹងត្រែង៕