ព័ត៌មានសន្តិសុខសង្គម

រថយន្ត កំពុងបើកឡើង ភ្នំបូកគោ ត្រូវភ្លើងឆាបឆេះ អស់គ្មានសល់

កំពត៖រថយន្តកាមរីបាឡែនកំពុងបើកឡើងភ្នំបូកគោបានឆ្លងចរន្តកើតជាភ្លើងឆាបឆេះអស់គ្មានសល់នៅសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពតកាលពីរសៀលថ្ងៃទី៣ ខែមករា។
មន្ត្រីនគរបាលក្រុងបូកគោបានឱ្យដឹងថា កាលពីម៉ោងជាង១រសៀលថ្ងៃទី៣ ខែមករាឆ្នាំ២០២២ភ្លើងបានឆាបឆេះរថយន្តម៉ាកកាមរីបាឡែនផ្លាកលេខភ្នំពេញ2S-3745។រថយន្តនេះកំពុងបើកឡើងទៅរមណីយដ្ឋានបូកគោត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥-១៦។
ភ្លាមៗនោះសមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ទឹកពន្លត់។ដោយសារស្ថានភាពនៃការឆាបឆេះលឿនបានបណ្តាលឱ្យរថយន្តឆេះអស់ទាំងស្រុង។សមត្ថកិច្ចក៏ទំនាក់ទំនងរថយន្តស្ទួចដឹកយករថយន្តដែលរងការខូចខាតទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបូកគោ។
សមត្ថកិច្ចបានឱ្យដឹងដែរថា ម្ចាស់រថយន្តដែលឆេះឈ្មោះចាប ផាង ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិឡូរីសង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *