ព័ត៌មានសន្តិសុខសង្គម

ចុះចាប់ គ្រឿង ញៀន ជនសង្ស័យដណ្ដើមកាំភ្លើង បាញ់រះ ពលរដ្ឋរបួស២នាក់

ភ្នំពេញ៖កម្លាំងនគរបាលចុះចាប់គ្រឿងញៀនត្រូវជនសង្ស័យដណ្តើមបានកាំភ្លើងហើយបាញ់រះ៥គ្រាប់ចំប្រជាពលរដ្ឋឱ្យរបួសធ្ងន់ចំនួន២នាក់។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ផ្ទះអាវុធនេះនៅផ្លូវលំ គោកបញ្ជាន់ ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យកាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។ពលរដ្ឋរងគ្រោះត្រូវគ្រាប់កាំភ្លើង២នាក់ឈ្មោះទេព សាវឿនភេទស្រីអាយុ៦៧ឆ្នាំរបួសត្រូវស្មាស្តាំនិងឈ្មោះវ៉ា ចាន់សេរីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំសិស្សរបួសដើមដៃស្តាំ ។
មុនកើតហេតុកម្លាំងនគរបាលជាតិពី៥ទៅ៦នាក់បានចុះចាប់ករណីគ្រឿងញៀនតែត្រូវជនសង្ស័យម្នាក់ឈ្មោះជីវ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ វាយតដៃដណ្តើមកាំភ្លើងពីសមត្ថកិច្ចហើយបាញ់រះរួចក៏រត់បាត់។ពេលនោះសមត្ថកិច្ចដេញតាមចាប់ជនសង្ស័យបានម្នាក់និងដណ្តើមយកកាំភ្លើងមកវិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *