ព័ត៌មានសន្តិសុខសង្គម

រថយន្តលេខ ន.ប បុកបង្គោលចំណាំងផ្លាតខូចខាតយ៉ាងដំណំ

ភ្នំពេញ៖បុរសម្នាក់បើករថយន្តលេខ ន.ប យ៉ាងលឿនក្នុងស្ថានភាពស្រវឹងស្រាខ្លាំងបានធ្លាក់ផ្លូវទៅបុកខឿននិងបង្គោលចំណាំងផ្លាតបណ្ដាលឱ្យរងការខូចខាតធ្ងន់ធ្ងរ។
មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍នេះបានកើតនៅតាមផ្លូវបុរីអង្គរភ្នំពេញ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវកាលពីម៉ោងជាង២រំលងអធ្រាត្រចូលថ្ងៃទី៤ ខែមករាឆ្នាំ២០២២។រថយន្តបង្កម៉ាក Hilux Vigo ផ្លាកលេខ នគរបាល2-1277 បើកបរដោយបុរសម្នាក់ស្រវឹងស្រាបានរត់គេចខ្លួន។
រថយន្តនេះអ្នកបើកបរតាមផ្លូវបុរីអង្គរភ្នំពេញពីត្បូងទៅជើងក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងស្រា។មកដល់ត្រង់ផ្លូវកោងក៏ជ្រុលចង្កូតធ្លាក់ផ្លូវទៅបុកខឿនថ្មនិងបង្គោលចំណាំងផ្លាតមួយដើម រងការខូចខាតយ៉ាងខ្លាំង។ក្រោយមកសមត្ថកិច្ចបានចុះស្ទូចយករថយន្តបង្កទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *