ព័ត៌មានសន្តិសុខសង្គម

សាច់និងឆ្អឹងមាន់ប្រហិតខូចគុណភាពប្រមាណ៥.០០០គីឡូក្រាមត្រូវមន្ត្រីជំនាញបង្ក្រាប

បាត់ដំបង៖ សាច់និងឆ្អឹងមាន់ ប្រហិត ខូចគុណភាព ប្រមាណ ៥.០០០គីឡូក្រាមត្រូវមន្ត្រីជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយការិយាល័យបង្រ្កាបបទល្មើសតំបន់៤(គយហុងឡុង)និងកំលាំង ក.ប.ប សាខាខេត្តបាត់ដំបង បង្ក្រាបបានខណ:ដែលឈ្មួញនាំចូលពីប្រទេសថៃ។
កិច្ចប្រតិបត្តិការនេះនៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមាត់ច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិអូរដា ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។មន្ត្រីជំនាញបានដកហូតទំនិញដែលខូចគុណភាពចម្រុះទាំងអស់សរុបចំនួន ៥.០០០ គីឡូក្រាម យកមករក្សាទុកនិងរង់ចាំការស្នើសុំដុតបំផ្លាញចោលនៅពេលក្រោយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *