ព័ត៌មានជាតិ

ប្រជុំបញ្ហាកសិកម្ម,បរិស្ថាន,ព្រៃឈើ,និងផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ព្រះវិហារ៖គណបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១បានរៀបចំកិច្ចប្រជុំបញ្ហាកសិកម្មបរិស្ថានព្រៃឈើនិងផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណបញ្ជាការភាពរដ្ឋបាលខេត្ត បានថ្លែងកោតសរសើរ និងអំណរគុណទៅដល់ថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាការទាំងអស់ដែលបានខិតខំពុះពារាល់ការលំបាកទាំងអស់ដើម្បីស្វែងរកដំណោះស្រាយក្នុងកិច្ចការចំពោះមុខរហូតទទួលបានលទ្ធផលល្អប្រសើ។
អភិបាលខេត្តបានជម្រុញទៅដល់ថ្នាក់ដឹកនាំទាំងអស់ពិសេសថ្នាក់ដឹកនាំតាមបណ្ដាក្រុង/ស្រុកទាំង៨ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យស្របទៅនិង គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដើម្បីផ្ដល់នូវសេចក្ដីសុខ និងជីវភាពល្អប្រសើរដល់ប្រជាពលរដ្ឋយើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *