ព័ត៌មានសន្តិសុខសង្គម

ក្រុមចោរវាយម្ចាស់ និងបាញ់១គ្រាប់ ប៉ងប្លន់យកម៉ូតូមិនបានសម្រេច នៅច្រកចូលពេទ្យកាល់ម៉ែត្រ

ភ្នំពេញ៖ចោរមួយក្រុមជិះម៉ូតូច្រើនគ្រឿងបានដេញស្ទាក់ម៉ូតូដែលជិះឌុបគ្នា៣នាក់ហើយក្រុមចោរបានវាយលើម្ចាស់ម៉ូតូបណ្ដាលឱ្យយុវជនពីរនាក់រងរបួស។ក្រុមចោរក៏បានដកកាំភ្លើងបាញ់គំរាម១គ្រាប់ទៀតដែលប៉ុនប៉ងប្លន់យកម៉ូតូតែមិនបានសម្រេច។ហេតុការណ៍បង្កឱ្យការភ្ញាក់ផ្អើលនេះនៅមុខច្រកចូលមន្ទីរពេទ្យកាល់ម៉ែតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញកាលពីរំលងអាធ្រាត្រចូលថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១ ។
ប្រជាពលរដ្ឋបានឱ្យដឹងថា៖គេឃើញមានម៉ូតូម៉ាកស្កុបពីគ្មានផ្លាកលេខជិះដោយយុវជនប្រុសស្រី៣នាក់។មកដល់កន្លែងកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមជាចោរមានគ្នាប្រមាណ៥នាក់ជិះម៉ូតូ៤គ្រឿងតាមមកពីក្រោយ។
ពលរដ្ឋបានបន្តថា៖ភ្លាមនោះក្រុមចោរដែលជិះម៉ូតូធំបានមកស្ទាក់ពីមុខម៉ូតូជនរងគ្រោះ រួចដកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះបណ្ដាលឱ្យយុវជន២នាក់រងរបួសហើយក្រុមចោរបានដកកាំភ្លើងបាញ់១គ្រាប់ឡើងលើធ្វើឱ្យជនរងគ្រោះរត់ចូលក្នុងពេទ្យឱ្យគេជួយ។បន្ទាប់មកពួកចោរបម្រុងឡើងជិះលើម៉ូតូជនរងគ្រោះ តែត្រូវពលរដ្ឋនៅក្បែរឆោឡោឡើងធ្វើឱ្យជនសង្ស័យគ្មានឱកាសរួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
ហេតុណ៍នេះគេបានដាក់ការសង្ស័យទៅលើករណីប៉ងប្លន់យកម៉ូតូតែមិនបានសម្រេច។ក្រោយមក សមត្ថកិច្ចបានចុះទៅដល់និងនាំជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដើម្បីងាយស្រួលសមត្ថកិច្ចស្រាវជ្រាវតាមរកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *