ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យទៅតុលាការ ករណីប្រើកាំភ្លើងបាញ់សម្លាប់មនុស្ស២នាក់

 

ព្រះវិហារ៖ជនសង្ស័យជាក្មួយបានប្រើកាំភ្លើងកែច្នៃបាញ់ ឪពុកមានិងម្តាយមីង បណ្តាលឱ្យស្លាប់ទាំង២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ហើយបញ្ជូនទៅតុលាការ។អំពើឃាតកម្មនេះបានកើតឡើងនៅម្តុំបុស្សល្ហុង ស្ថិតក្នុងភូមិឆ្មារ ឃុំឆ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។
សមត្ថកិច្ចបានឱ្យដឹងថា ករណីឃាតកម្មគិតទុកជាមុននេះ បង្កឡើងដោយឈ្មោះ អាំ ឡាម អាយុ២៩ឆ្នាំត្រូវជាក្មួយជនរងគ្រោះ បានប្រើកាំភ្លើងកែច្នៃចំនួន២ដើម បាញ់ឪពុកមានិងម្តាយមីង បណ្តាលឱ្យស្លាប់ទាំង២នាក់តែម្តង។មូលហេតុការបាញ់សម្លាប់នេះដោយជនសង្ស័យបានចោទជនរងគ្រោះទាំង២នាក់ចេះអាបធ្មប់។

ក្រោយពីមានអំពើឃាតកម្មសម្លាប់មនុស្ស សមត្ថកិច្ចបានចុះចាប់ជនល្មើស និងដកហូតវត្ថុតាងមានកាំភ្លើងកែច្នៃចំនួន២ដើម ហើយបាននាំខ្លួនជនទៅសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៨ខែវិច្ឆិកា ដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *