ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចុះបង្ក្រាបអ្នកលួចលាក់ប្រព្រឹត្តល្បែងកន្ទុយលេខ នៅចំណុចផ្សារភូពុយក្រុងបាត់ដំបង!

​បាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស​នៃស្នងការដ្ឋាននគរបាលខេត្ត​បា​ត់​​ដំបង​ មានកិត្តិយសសូមគោ​រ​ពជម្រាប​ជូនសាធារណជន​ អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថានៅថ្ងៃទី១៦ខែ​ខែវិច្ឆិកាឆ្នាំ​២០២២នេះសារព័ត៌មា​ន(ពេញចិត្តមេឌា)​បានចុះផ្សាយនូវខ្លឹមសារព័ត៌​មានថា​ (លោក​ពេជ្រ​ សារ៉ែន​ អ​ធិការក្រុងបាត់​ដំបង មិនយកចិត្តទុកដាក់​បង្រ្កាបល្បែង​កន្ទុយ​លេខ​​ឆ្នោតយួន-សៀម​កំពុងពេញនិយមនិងរីកដូចផ្សិតក្នុងផ្សារភូពុយ)។

បានឃេីញព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​ បានដាក់បទបញ្ជាដល់ក្រុមការ​ ងារប្រតិកម្មរហ័សនៃស្នងការដ្ឋា​ន​​នគរបាលខេត្តបាត់ដំបង​ រួមជាមួយលោកអធិការនគរបាលក្រុង​បាត់ដំបបដែលមានលោកវរសេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែន​ ជាអធិការ​ ធ្វេីការស្រាវ​ជ្រាវចំពោះខ្លឹម​សារ​ដែលសារព័ត៌មា​នបានផ្សព្វផ្សាយ។

រហូតមកដល់ពេលរសៀលនេះសមត្ថកិច្ចនគរបា​ល​នៃអធិការដ្ឋាននគរ​បាលក្រុង​បាត់ដំបង​ បានចុះទៅដល់ចំណុចគោ​ល​ដៅដែលសារព័ត៌មាន​បានផ្សព្វផ្សាយ​ នោះហេីយគឺចំណុចផ្សារភូពុយ​ ក្នុងក្រុងបាត់ដំបង​ ។

ចំពោះអ្នកប្រព្រឹត្ត​ល្មេីសទាក់ទងនឹងករណីខាងលេីនេះ​ សមត្ថកិច្ចនគរ​បាលនឹងចាត់វិធានការជាក់​ស្តែងទៅតាមសកម្ម​ភាពដែលបានប្រព្រឹត្តព្រោះមានរូបភាពផ្ទាល់ដែលសារព័ត៌មានបានផ្សព្វ​ផ្សាយរួចហេីយ​ ។

ទន្ទឹមនេះក្នុងនាមស្នងការនៃស្នងការដ្ឋាននរបាលខេត្តបាត់ដំបងសូមថ្លែងអំណរគុណចំ​ពោះ​​ការចូលរួមផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលពីសំ​ណាក់អ្នកសារព័ត៌មានឬមហាជននៅគ្រប់មជ្ឈដ្ឋាននានា​ដែលព័ត៌មាន​ ពិតជាមានសារសំខាន់មិនអាចខ្វះបាន​ ដេីម្បីសមត្ថកិច្ចមានមូលដ្ឋានក្នុង​ការស្រាវជ្រាវស៊េីបអង្កេតស្វែង​រកករណីល្មេីសនិងជនសង័្សយបានទាន់​ពេលវេលា។

ដូចបានជម្រាបជូនខាងលេី​សូមសា​ធារណជន​អ្នក​សារព័ត៌មាននិងអ្នកនិ​យមប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន​ សូមអរគុណ៕

Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *