ភ្នំពេញ៖នារីម្នាក់មានវិបត្តិចាក់ស្រេះក្នុងគ្រួសារទាំងរឿងសេ្នហាបានសម្រេចចិត្តមកឡើងលើស្ពានជ្រោយចង្វាបម្រុងលោតទឹកសម្លាប់ខ្លួនតែត្រូវបានគេជួយទាន់។
ហេតុការណ៍ចង់បញ្ចប់ជីវិតនេះនៅលើស្ពានជ្រោយចង្វាក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។នារីប៉ងធ្វើអត្តឃាតនេះបានប្រាប់ថា នាងឈ្មោះ ពេជ្រ លីហ្សា អាយុ២០ឆ្នាំជាអ្នកលក់ដូរ នៅសង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ។
នាងមានវិបត្តិចាក់ស្រេះក្នុងគ្រួសារដោះស្រាយមិនចេញនិងរឿងស្នេហាផង ទើបនាងសម្រេចចិត្តមកលោតទឹកដើម្បីសម្លាប់ខ្លួន។ប៉ុន្តែត្រូវបានអ្នកដំណើរឃើញស្រែកឃាត់ជួយយកឱ្យចុះមកពីបង្កាន់ដៃស្ពានវិញ។សមត្ថកិច្ចក៏បានលួងលោម នាំនាងទៅអង្គភាពការពារគោលដៅ៣ ដើម្បីរង់ចាំគ្រួសារមកទទួល ៕