ព័ត៌មានសន្តិសុខសង្គម

ភ្លៀងមានផ្គរនឹងរន្ទះ បានបាញ់ចំហ្វូងគោឱ្យងាប់៨ក្បាល

កំពង់ធំ៖ពេលធ្លាក់ភ្លៀងមួយមេមានផ្គរនិងរន្ទះបានបាញ់ចំហ្វូងគោញីឈ្មោលតូចធំបណ្តាលឱ្យងាប់ចំនួន៨ក្បាលនិងរបួសមួយក្បាល។
បាតុភូតធម្មជាតិនេះបានកើតឡើងនៅ ភូមិវាលល្ពាក់ចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក សោម សាវ៉ាត អធិការនគរបាលស្រុកប្រាសាទបល្ល័ង្កបានឱ្យដឹងថា មានសត្វគោចំនួន ៨ក្បាលបានងាប់និងមួយក្បាលរងរបួសដោយសាររន្ទះបាញ់បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងលាយឡំ និងផ្គររន្ទះ។ហ្វូងគោទាំងនោះបានជ្រកក្រោមដើមឈើ ចម្ងាយពីផ្ទះប្រជាពលរដ្ឋ ប្រហែល៥០០ម៉ែត្រ។
ពេលកើតហេតុភ្លៀងបានធ្លាក់ខណៈនោះស្រាប់តែមានសំឡេងរន្ទះបាញ់យ៉ាងខ្លាំង ហើយឃើញសត្វគោដែលពួកគាត់ចិញ្ចឹមបានដួលដេករដូករណែលក្រោមដើមឈើតែម្តង។ចំពោះបាតុភូតធម្មជាតិនេះមិនបង្កឱ្យមានគ្រោះថ្នាក់ ដល់មនុស្សទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *