ព័ត៌មានសន្តិសុខសង្គម

នគរបាលចាប់ក្មេងស្ទាវ២នាក់ គប់កញ្ចក់រថយន្តគេអោយបែក

បាត់ដំបង៖សមត្ថកិច្ចបានចាប់ក្មេងស្ទាវ ២នាក់បន្ទាប់ពីដេញគប់កញ្ចក់រថយន្តដឹកដីមួយគ្រឿងបណ្តាលឱ្យបែកកញ្ចក់ខាងមុខខូចខាតទាំងកណ្តាលថ្ងៃ។
មន្ត្រីនគរបាលបានឱ្យដឹងថា ក្រោយទទួលបណ្តឹងពីម្ចាស់រថយន្ត ផ្នែកជំនាញស្រុកមោងឬស្សី បានចុះស្រាវជ្រាវ និងចាប់ជនបង្កចំនួន២នាក់នៅថ្ងៃដដែល។ក្រោយបានគប់កញ្ចក់រថយន្តមួយគ្រឿងបណ្តាលឱ្យបែកកញ្ចក់ កាលពីថ្ងៃទី២៦ ខែមេសានៅតាមផ្លូវជាតិលេខ៥ក្នុងភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនបង្កឈ្មោះធីម លីណា អាយុ១៩ឆ្នាំនៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សីជាអ្នកបើកម៉ូតូ និងឈ្មោះវឿត ជាវៃ អាយុ២០ឆ្នាំនៅភូមិជ្រៃ២ ឃុំជ្រៃ។អ្នកបើករថយន្តឈ្មោះសុវណ្ណ កាស៊ី អាយុ ៣១ឆ្នាំនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។បន្ទាប់មកនគរបាលមូលដ្ឋានស្រុកមោងឫស្សីបានកសាងសំណុំ រឿង បញ្ជូនជនសង័្សយទាំងពីរនាក់ទៅផ្នែក ជំនាញដើម្បីអនុវត្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *