ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់កំពុងដេក ប្រពន្ធទៅដាស់ទើបដឹងប្ដីស្លាប់


សៀមរាប៖បុរសម្នាក់ក្រោយពីផឹកស្រា ក៏ចូលដេកនៅពេលប្រពន្ធដាស់ប្រាប់រឿងជីដូនស្លាប់នៅឯស្រុកទើបដឹងប្តីស្លាប់បាត់ទៅហើយមិនទាន់ដឹងពីមូលហេតុនៅឡើយ។
នគរបាលក្នុងមូលដ្ឋានបានឱ្យដឹងថា ករណីនេះកើតនៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប កាលពីយប់ថ្ងៃទី២៦ខែ មេសាឆ្នាំ២០២២។បុរសដែលស្លាប់ឈ្មោះសិទ្ធ ស្រេង អាយុ២៥ឆ្នាំជាងជួសជុលម៉ូតូ ស្នាក់នៅក្រុមទី១០ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប ។
ប្រពន្ធសពឈ្មោះ រី សោភា អាយុ២០ឆ្នាំ បានបំភ្លឺថា កន្លងមកប្ដីរបស់នាងមិនដែលមានជំងឺអ្វីទេ។មុនកើតហេតុប្ដីរបស់នាងបានទៅផឹកស្រាបៀរជាមួយពូគាត់ អស់៥កំប៉ុង។រហូតដល់កណ្តាលយប់ ប្ដីនាងបានមកផ្ទះវិញហើយបានហូបបាយងូតទឹករួចចូលដេកធម្មតា។
ពេលនោះមានគេទូរសព្ទមកប្រាប់នាងថា យាយខាងប្ដីបានស្លាប់នៅឯស្រុក។ នាងក៏បានដាស់ប្ដីប្រាប់គាត់ឱ្យដឹងស្រាប់តែប្ដីរបស់នាងស្លាប់បាត់ទៅហើយ មិនដឹងមូលហេតុអី។
មន្ត្រីនគរបាលបានឱ្យដឹងថា តាមការពិនិត្យនិងបំភ្លឺពីប្រពន្ធសព គ្រូពេទ្យកោសល្យវិច័យ មិនទាន់បានបញ្ជាក់ថា ស្លាប់ដោយសារអ្វីនៅឡើយទេដោយរង់ចាំការ ពិនិត្យទឹកនោមសពពី មន្ទីរពេទ្យបង្អែកខេត្តសៀមរាបសិន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *