ព័ត៌មានសន្តិសុខសង្គម

ចាប់ចោរ២នាក់ ប្លន់ម៉ូតូពីក្មេងស្រីកំពុងជិះតាមផ្លូវ

កណ្ដាល៖កម្លាំងនគរបាលក្រុងតាខ្មៅបានចាប់ជនសង្ស័យ២នាក់ដែលវាយប្លន់យកម៉ូតូពីក្មេងស្រី២នាក់កំពុងជិះតាមផ្លូវ តែមិនបានសម្រេចព្រោះមានពលរដ្ឋជួយទាន់។
សមត្ថកិច្ចបានឱ្យដឹងថា ចោរទាំងពីរនាក់ត្រូវកម្លាំងល្បាតចាប់ខ្លួននៅមុខច្រកចូលរោងចក្រដើមត្នោតខាងលិចរង្វង់មូលព្រែកសំរោងផ្លូវលេខ១១៥ ភូមិព្រែកសំរោង១ ក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីល្ងាចថ្ងៃទី២៦ ខែមេសា។ជនសង្ស័យ២នាក់សមត្ថកិច្ចមិនទាន់បញ្ជាក់អត្តសញ្ញាណឱ្យដឹងនៅឡើយទេ។
ពួកគេជិះម៉ូតូម៉ាកហុងដាឌ្រីមឌុបគ្នាធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ាកBeat ពីក្មេងស្រី២នាក់។ពេលប្លន់បានក៏ជិះចេញទៅបណ្ដាលឱ្យដួលរងរបួសទាំងអស់គ្នាហើយ ត្រូវសមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់។រីឯម្នាក់ទៀតបានរត់គេចខ្លួន ត្រូវពលរដ្ឋសហការជាមួយ នគរបាលក្រុងតាខ្មៅ ឡោមព័ទ្ធចាប់បានម្នាក់ទៀត។ ក្រោយមកជនសង្ស័យទាំង២នាក់ត្រូវបានជំនាញក្រុងតាខ្មៅកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *