ព័ត៌មានសន្តិសុខសង្គម

ប្រុសស្រី២នាក់ជិះម៉ូតូលឿនជ្រុលទៅបុកកាងរថយន្តធំដួលស្លាប់ទាំង២នាក់

កណ្ដាល៖ម៉ូតូមួយគ្រឿងម៉ាក់ហុដា Zoomer.Xជិះឌុបគ្នាប្រុសស្រី២នាក់បើកបរក្នុងល្បឿនលឿនបានជ្រុលទៅបុកកាងរថយន្តធំពេលបត់ឆ្លងផ្លូវបណ្តាលឱ្យដួលស្លាប់ទាំងពីរនាក់។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ១ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីវេលាថ្ងៃត្រង់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា៖មុនកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក់ហុងដាZoomer.X ពាក់ផ្លាកលេខ ភ្នំពេញ 1GO-3516បើកបរដោយឈ្មោះ យ៉ាវ រដ្ឋា ភេទប្រុស អាយុ ១៩ នៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងបានស្លាប់។
អ្នករួមដំណើរ ឈ្មោះ ផាត ស្រីយ៉ា ភេទស្រី អាយុ ១៧ឆ្នាំ នៅភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងបានស្លាប់។ម៉ូតូបានជ្រុលបុកកាងក្រោយ រថយន្តម៉ាកហីណួ ប្រភេទក្បាលសណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ 3C-8853 សណ្តោងសឺមីរ៉ឺម៉កផ្លាកលេខ ភ្នំពេញ 4A-1593អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *