ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ករណីជួញដូរគ្រឿងញៀន

បាត់ដំបង៖សមត្ថកិច្ចត្រៀមបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន។
ដែលជននេះកម្លាំងនគរបាលចាប់បាននៅក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី៧ខែមិថុនាឆ្នាំ២០២។

លោកសុខ និមល ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះ លី ដាលី (ហៅ លី) ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតារឹបអូសបានគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន ចំនួនប្រាំថង់ ស្មើនឹង ១៣២,៧៥ក្រាម ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន២គ្រឿង ម៉ូតូ១គ្រឿងម៉ាកហុងដាPCX ពាក់ផ្លាកលេខ បាត់ដំបង1AI-6357 និង សម្ភារផ្សេងទៀត ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *