ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកម៉ូតូ បណ្ដាលឲ្យអ្នកកាសែតម្នាក់ និងភាគីម្ខាងទៀត រងរបួសធ្ងន់

បន្ទាយមានជ័យ៖គ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកកាសែតម្នាក់និងពលរដ្ឋម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវស្តង់តាងួន សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី៣០ ខែសីហា។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ភុំ ជិណ្ណារ៉ា អាយុ៦០ឆ្នាំជាចាងហ្វាងការផ្សារនៃសារព័ត៌មានអ៊ែរញូរ Air News ស្នាក់ការនៅជិតកន្លែងកើតហេតុ។រីឯបុរសភាគីម្ខាងទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយព្រោះបានបញ្ជូនទៅមន្ទីរពេទ្យភា្លមៗ។

មន្ត្រីដដែលបានឱ្យដឹងទៀតថា មុនកើតហេតុឈ្មោះ ភុំ ជិណ្ណារ៉ា បានជិះម៉ូតូមកពីយកព័ត៌មាននៅព្រំដែន ហើយក៏វិលទៅទីស្នាក់ការរបស់ខ្លួនវិញ។ពេលបត់ម៉ូតូស្រាប់តែមានម៉ូតូមួយគ្រឿងទៀតមកបុកពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ទាំងសងខាងតែម្តង។

ក្រោយកើតហេតុត្រូវបានរថយន្តសង្គ្រោះបន្ទាន់មនុស្សធម៌ឥតថ្លៃ ប្រចាំក្រុងប៉ោយប៉ែត បានដឹកយកទៅមន្ទីរពេទ្យ។ចំណែកម៉ូតូទាំង២គ្រឿង ត្រូវសមត្ថកិច្ចផ្នែកចរាចរណ៍យកទៅទុកនៅនគរបាលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *