ព័ត៌មានជាតិ

ប្រគល់ទូរទស្សន៍ដល់មណ្ឌលសុខភាព៣១មណ្ឌល និងមន្ទីរពេទ្យជំនួន២មន្ទីរពេទ្យ

ព្រះវិហារ៖នៅព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១លោកវេជ្ជបណ្ឌិតគួងឡូទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានចូលរួមក្នុងពិធីប្រគល់ទូរទស្សន៍ដល់មណ្ឌលសុខភាព៣១មណ្ឌលនិងមន្ទីរពេទ្យចំនួន២មន្ទីរពេទ្យ។ក្នុងឱកាសនោះប្រធានមន្ទីរសុខាភិបាលខេត្តបានណែនាំពង្រឹងការងារដល់ប្រធានមណ្ឌលសុខភាព និងមន្ទីរពេទ្យ នូវគោលការណ៍ ៣ចំណុចរួមមាន៖
ទី១៖ បង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ បញ្ហាជំងឺកូវីដ១៩ ជាបញ្ហាដ៏ចម្បង និងសំខាន់។ប៉ុន្តែជំងឺកូវីដ១៩ គ្រាន់តែជាបញ្ហាសុខភាពមួយបន្ថែមលើបញ្ហាសុខភាពសាធារណៈជាច្រើនដែលយើងបានផ្តល់សេវាថែទាំនិងព្យាបាល ជូនប្រជាពលរដ្ឋ។
ទី២៖ ពង្រឹងលើការវាយតម្លៃហានិភ័យជូនពលរដ្ឋដែលមកពីរាជធានី និងបណ្តាលខេត្តផ្សេងៗ។ ការសន្និដ្ឋាន កម្រិតហានិភ័យរបស់ពួកគាត់ត្រូវផ្អែកលើ២ចំណុចធំៗ គឺទី១៖ ទីកន្លែងដែលពួកគាត់រស់នៅមុននឹងមកដល់ខេត្តព្រះវិហារ។
ទី២៖តើការប្រព្រឹត្តរបស់ពួកគាត់ប្រចាំថ្ងៃប្រឈមនឹងជំងឺកូវីដ១៩ យ៉ាងណាដែរនិងទី៣៖សូមឱ្យប្រើប្រាស់ទូរទស្សន៍នេះជាមធ្យោបាយសម្រាប់ចាក់សារអប់រំសុខភាពនៅពេលដែលប្រជាពលរដ្ឋមកទទួលសេវានៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ។ សូមថែទាំទូរទស្សន៍នេះឱ្យបានល្អសម្រាប់ការប្រើប្រាស់បានយូរអង្វែង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *