ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ២នាក់ ករណីគ្រឿងញៀនទៅតុលាការ

បាត់ដំបង៖កម្លាំងនគរបាលអន្តរាគមន៍ក្រុងនិងខេត្តបាត់ដំបងបានស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធគ្រឿងញៀនហើយត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងបានចាប់ជនសង្ស័យម្នាក់នៅម្តុំភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបងកាលពីរសៀលថ្ងៃទី៦ ខែឧសភាឆ្នាំ២០២២។ជនសង្ស័យចាប់បានម្នាក់ឈ្មោះ ហូត សាវី អាយុ៣៦ឆ្នាំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។វត្ថុតាងមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន៨ថង់-ទូរសព្ទ១គ្រឿង-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង- និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
នៅថ្ងៃដដែលសមត្ថកិច្ចបានតាមចាប់មុខសញ្ញាជាបក្ខពួកម្នាក់ទៀតឈ្មោះ សេង សុវណ្ណារ៉ាអាយុ ៣៣ឆ្នាំនៅភូមិរំចេក ៤សង្កាត់រតន: ក្រុងបាត់ដំបង ដោយដកហូត-អាវុធខ្លី បាញ់គ្រាប់ជ័រប្រើហ្គាស២ដើម-ទូរសព្ទ១គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ជនសង័្សយ និងវត្ថុតាងត្រូវផ្នែកជំនាញបាន រៀបចំសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *