ព័ត៌មានសន្តិសុខសង្គម

មិនទាន់ចាប់បានអ្នកបាញ់កាំភ្លើង ជិះឡានលេខន.បនៅឡើយ

ភ្នំពេញ៖រហូតដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់បានខ្មាន់កាំភ្លើងជិះរថយន្តផ្លាកលេខនគរបាល មកឈប់នៅផ្លូវលេខ២៥៧រួចបាញ់មេឃមួយគ្រាប់បង្កភ្ញាក់ផ្អើលនៅឡើយ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរំលងអាធ្រាត្រចូលថ្ងៃទី១ ខែមេសាឆ្នាំ២០២២មានខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណបានបើករថយន្តម៉ាកFord ផ្លាកលេខនគរបាលវបានបាញ់ឡើងលើមួយគ្រាប់បង្កឱ្យការភ្ញាក់ផ្អើលនៅផ្លូវលេខ២៥៧កែងផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយពីបង្កហេតុរថយន្តខាងលើបានបើកគេចខ្លួនបាត់បន្សល់តែសំបកគ្រាប់នៅកន្លែងនោះ។បន្ទាប់មកសមត្ថកិច្ចបានចុះដល់ទីតាំងហើយបានយកសំបកគ្រាប់ទៅរក្សាទុកដើម្បីបន្តស្រាវជ្រាវរកជនបាញ់បោះសេរីមកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *