ព័ត៌មានសន្តិសុខសង្គម

បុគ្គលិកធនាគារម្នាក់ ជិះម៉ូតូដួលបោកក្បាលស្លាប់

ស្វាយរៀង៖បុរសជាបុគ្គលិកធនាគារម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនបានរអិលដួលខ្លួនឯងបណ្តាលឱ្យស្លាប់នៅ ក្រុងបាវិត ខេត្តស្វាយរៀងកាលពីយប់ថ្ងៃទី១ ខែមេសា។
សមត្ថកិច្ចបានដឹងថា បុរសដែលស្លាប់ឈ្មោះ ហឿន សុភាត អាយុ២៩ឆ្នាំ ជាបុគ្គលិកធនាគារមួយនៅភូមិព្រៃអង្គញ់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ1HP-2027។
មុនកើតហេតុបុរសម្នាក់នេះបានជិះម៉ូតូពីលិចទៅកើត ដោយបើកក្នុងល្បឿនលឿន។ លុះមកដល់កន្លែងខាងលើក៏បានរអិលដួលដោយខ្លួនឯងបោកក្បាលស្លាប់តែម្តង។បន្ទាប់មកសមត្ថកិច្វបានប្រគល់សព ទៅឱ្យក្រុមគ្រួសារយកធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *