ព័ត៌មានសន្តិសុខសង្គម

ឃាតករមិនស្គាល់មុខ កាប់ស្ត្រីម្នាក់ឲ្យស្លាប់ក្នុងរោងចាំស្រែ នៅស្រុកចិត្របុរី

ក្រចេះ៖ឃាតកមិនស្គាល់មុខបានកាប់ស្រ្តីម្នាក់ឱ្យស្លាប់ពេលកំពុងដាំស្លរក្នុងរោងចាំស្រែមួយកន្លែងនៅភូមិថ្មគ្រែកណ្ដាលស្រុកចិត្របុរី ខេត្តក្រចេះកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា។
មន្ត្រីនគរបាលស្រុកចិត្របុរីបានឱ្យដឹងថា ស្ត្រីបាត់បង់ជីវិតឈ្មោះ ក្ដាន់យ៉េម អាយុ៦២ឆ្នាំនៅភូមិ ឃុំខាងលើត្រូវជនមិនស្គាល់អត្តសញ្ញាណបានកាប់ពីក្រោយចំកញ្ចឹងកដួលផ្កាប់មុខលើចង្ក្រានបណ្តាលឱ្យស្លាប់ភ្លាមៗ។មុនកើតហេតុស្ត្រីរងគ្រោះជាមួយប្ដីឈ្មោះឈាងនី អាយុ៥៦ឆ្នាំ បានទៅបោះតង់ធ្វើរោងនៅកន្លែងខាងលើតែ២នាក់។
ពេលនោះស្ត្រីរងគ្រោះនៅចាំរោងចំណែកប្ដីទៅភ្ជួរស្រែ។បន្ទាប់ពីភ្ជួរស្រែរួចឈ្មោះ ឈាង នី បានបើកគោយន្តមករោងវិញស្រាប់តែឃើញប្រពន្ធស្លាប់ផ្កាប់មុខលើចង្ក្រានដាំបាយដោយមានស្នាមមុតរយះលើកញ្ចឹងក។
ក្រុមជំនាញបានបញ្ជាក់ថា សពស្រ្តីរងគ្រោះគឺមានស្នាមរលាកភ្លើងនៅលើផ្ទៃមុខនិងមានស្នាមមុតដាច់រយះកន្លែងកញ្ចឹងកខាងឆ្វេងដោយវត្ថុរឹងមានមុខមុតប្រវែង០,០៤ម៉ែត្រជំរៅ០,០២ម៉ែត្រអាចជាអំពើឃាតកម្ម។ក្រោយពិនិត្យរួចក៏បានប្រគល់សាកសពជូនក្រុមគ្រួសារយកធ្វើបុណ្យ។សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីឈានទៅវែកមុខរកជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *