ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូទៅតុលាការ

កណ្តាល៖នគរបាលខេត្តកណ្តាលនិងនគរបាលខេត្តតាកែវសហការចាប់បានមនុស្ស៥នាក់ សង្ស័យប្លន់យកម៉ូតូនិងបានបញ្ជូនទៅតុលាការនៅថ្ងៃទី២៧កក្កដាដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលខេត្តកណ្តាលនិងនគរបាលខេត្តតាកែវបានចាប់ក្រុមចោរសង្ស័យប្លន់យកម៉ូតូពីពលរដ្ឋបានសម្រេចជាច្រើនលើកនិងចាប់បាន៥នាក់ចំណោមបក្ខពួក១៣នាក់ជាមួយវត្ថុតាងមួយចំនួនធំ។ករណីនេះធ្វើឡើងនៅភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២២។
បុរសរងគ្រោះ២នាក់ឈ្មោះ សិច ប៊ុនលី អាយុ៣០ឆ្នាំជាកម្មកររោងចក្រនៅ ឃុំព្រែកអំបិល ខេត្តកណ្ដាលនិងឈ្មោះឡុច ផលអាយុ៣៧ឆ្នាំជាកម្មករនៅស្រុកស្អាង ខេត្តកណ្ដាល។ជនសង្ស័យចំនួន៥នាក់ឈ្មោះបុរីគឹមហំ-ឈ្មោះឡុង ច័ន្ទបូរឬទ្ធិ-ឈ្មោះខុនសឹងហាក់-ឈ្មោះនីសុខឡៃ-ឈ្មោះធឿនលីន។ពួកគេមានអាយុពី១៧ដល់២០ឆ្នាំទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។
ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនធ្លាប់ធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូនៅតាមផ្លូវ ចំនួន២៥លើកគឺនៅស្រុកស្អាង-ស្រុកកោះធំ-ស្រុកគៀនស្វាយ-ក្រុងតាខ្មៅនិងស្រុកខ្លះក្នុងខេត្តតាកែវ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *