ព័ត៌មានសន្តិសុខសង្គម

ស្រវឹងស្រាជិះម៉ូតូរេពេញផ្លូវ បុកជាមួយរថយន្តបណ្ដាលឱ្យស្លាប់ភ្លាម!

#ពោធិ៍សាត់៖បុរសម្នាក់បានផឹកស្រាស្រវឹងខ្លាំងជិះម៉ូតូរេពេញផ្លូវក៏បុកជាមួយរថយន្តបណ្តាលស្លាប់ភ្លាមនៅភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ។
នគរបាលចរាចរណ៍បានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ហ៊ន ម៉ុន អាយុ៤៦ឆ្នាំ នៅភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។រីឯអ្នកបើកបររថយន្ត ឈ្មោះនី រតន: អាយុ៣១ឆ្នាំនៅភូមិក្រសាំង សង្កាត់ជ្រាវក្រុងសៀមរាប ខេត្តសៀមរាប ។
មុនកើតហេតុ បុរសម្នាក់ជិះម៉ូតូម៉ាកហុងដាផ្លាកលេខ ពោធិ៍សាត់ 1F 2289 ពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹងខ្លាំង។មកដល់កន្លែងខាងលើ បានរ៉េចង្កូតទៅបុកជាមួយរថយន្តម៉ាក តូយ៉ូតា ព្រួសផ្លាកលេខ ភ្នំពេញ 2AQ 9192 ទិសដៅបញ្ច្រាសគ្នា បណ្ដាលឱ្យខាងម៉ូតូស្លាប់ភ្លាម។
ក្រោយកើតហេតុជំនាញចរាចរណ៍ស្រុកបាកានបានប្រគល់សពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ។ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចរង់ចាំដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *