ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថបញ្ជូនជនសង្ស័យគាស់ឃ្លាំងលួចសម្ភារៈសំណង់ទៅតុលាការ

បាត់ដំបង៖កម្លាំងអាវុធហត្ថបានស្រាវជ្រាវចាប់បុរសម្នាក់ ករណីលួចគាស់សោឃ្លាំងលួចយកសម្ភារសំណង់អស់ជាច្រើនប្រុងលក់ចែកចាយបន្ត និងបញ្ជូនទៅតុលាការ។
មន្ត្រីអាវុធហត្ថក្រុងបាត់ដំបងបានឱ្យដឹងថា ផ្នែកជំនាញបានចុះស្រាវជ្រាវរហូតចាប់ជនសង្ស័យបានម្នាក់ ក្រោយពីបានលួចគាស់សោឃ្លាំងលួចយកសម្ភារជាងអស់ជាច្រើន ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចា ក្រុង/ខេត្តបាត់ដំបងកាលពីថ្ងៃទី១២ ខែមីនា។
ជនសង្ស័យឈ្មោះយ៉ា មករា អាយុ ៣៤ឆ្នាំស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ សង្កាត់ខាងលើ។ ករណីនេះសមត្ថកិច្ចបានចាត់ការបង្ក្រាបភ្លាមៗក្រោយជនរងគ្រោះឈ្មោះ ជន បញ្ញា អាយុ ២៤ឆ្នាំ បានប្តឹងដល់កម្លាំងផ្នែកជំនាញអាវុធហត្ថក្រុង។
ក្នុងការបង្ក្រាបកម្លាំងជំនាញដកហូតវត្ថុតាងបានមួយចំនួនដូចជា-ម៉ូទ័រស្វាន-ម៉ូទ័រកាត់-ម៉ាស៊ីនអារឈើ-ប៉ុសផ្សាដែក-និងសម្ភារសម្រាប់ជាងជាច្រើនទៀត។បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *