ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ជួបសម្ដែងការគួរសមជាមួយឯកឧត្តម Dominic Williams អគ្គរដ្ឋទូតវិសាមញ្ញនិងបំពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

បាត់ដំបង៖ នារសៀលថ្ងៃចន្ទ៧រោចខែ ផល្គុនឆ្នាំខាលចត្វាស័កព. ស. ២៥៦៦ត្រូវនឹងថ្ងៃទី១៣ខែមីនាឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងបានជួបសម្តែ​ង​ការ គួរ​សមនិងសំណេះសំណាលជាមួយឯកឧត្តម Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថ​ភាពនៃចក្រភពអង់គ្លេសប្រចាំនៅ​ព្រះរា​ជាណាចក្រកម្ពជា ព្រមទាំងសហការី ដែលមានលោក​ សៀង​ វន្ថា​ មន្រ្តីផ្នែកកិច្ចការនយោបាយនិងសិទ្ធិមនុស្សនៃស្ថានឯកអគ្គរាជទូត​ នៅបរិវេណស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង​ដោយមានលោក លោកស្រី​ឧត្តមសេនីយ៍ វរសេនីយ៍ជាស្នងការរងនិងមន្រ្តីពាក់ព័ន្ធបានចូលរួមក្នុងពិធិ​នេះផងដែរ។

​ឯកឧត្តម Dominic Williams​ បានសម្តែងនូវការកោតសរសេីរចំ​ពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់មន្រ្តីនគរបាលទាំងអស់ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ​ តាំងពីពេលមុន​នេះរហូតដល់ពេលបច្ចុប្បន្ន​ជា​ពិ​សេស​ជាមួយបញ្ហាទាក់ទងនឹងជនបរទេសក៏ខេត្តបាត់ដំបងមិនមាន​បញ្ហាអ្វីគួរឱ្យកត់សម្គាល់ដែរ​ ។

ឯកឧត្តមសង្ឃឹមយ៉ាងម៉ុតមាំថា​ កិច្ចខិតខំនេះនឹងបន្តឱ្យស្ថានភាពសន្តិសុ​ខ​ សណ្តាប់ធ្នាប់សង្គមរឹងរឹតតែ​ល្អប្រសេីរថែមទៀតពីពេលនេះរហូត​ទៅ​ ដល់ការ​បោះឆ្នោតជ្រេីសរេីសតំណាងរាស្រ្តដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខ។

លោកឧត្តមសេនីយ៍ទោ​ ស្នងការបា​ន​ ​ជម្រាបជូន​ ឯក​ឧត្តម Dominic Williams​ ថានៅក្នុងមូលដ្ឋានខេត្ត​ បាត់ដំបងទាំងមូល​ ស្ថានភាពសន្តិ​សុខសណ្តាប់ធ្នាប់សង្គមមិនមាន​បញ្ហាអ្វីជារឿងធ្ងន់ធ្ងរនោះទេ​ មានលេចឡេីងនូវករណីបទល្មេីសខ្លះ​ ដែល​ករណីទាំង​នោះសមត្ថកិច្ចធ្វេីការស្រាវជ្រាវ​ បង្រ្កាបបាន​ជាបន្តបន្ទាប់​ ឬអាចកំណត់មុខសញ្ញាបាននិងឈានទៅធ្វេីការបង្រ្កាប​ ។

លោកឧត្តមសេនីយ៍ស្នងការបាន​បញ្ជាក់ជូនថា​ នៅ​ពេលខាងមុខ​ សម​ត្ថកិច្ចនគរបាលនឹងខិតខំបន្តសកម្ម​ភាពរបស់ខ្លួនថែមទៀត​ ធ្វេីយ៉ាណាធានាបាននូវសន្តិសុខ​សណ្តាប់ធ្នាប់សង្គមទៅដល់សកម្មភាពគ្រប់គ​ណ​បក្សនយោបាយទាំងអស់ក៏ដូចសមា​ជិក​ ស​មាជិការនៃគណបក្សនយោ​បាយទាំងអស់ដែលមានស​កម្មភាព​នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង​ ស្របតាមនីតិវិធីនិងច្បាប់ជាធរមាន​ ធ្វេី​យ៉ាងណាឱ្យបរិយាកាសនៃការ​បោះ​ឆ្នោតជ្រេីស​រេីសតំណាងរាស្រ្តនាពេលខាងមុខ​ប្រកបដោយសុខសុវត្ថិភាព​ ស្រប​តាមគោល​បំណងនិងសេចក្តីណែនាំរបស់រាជ​រដ្ឋាភិ​បាល​ របស់ក្រសួងម​ហាផ្ទៃ​ និងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *