ព័ត៌មានសន្តិសុខសង្គម

អគ្គីភ័យឆាបឆេះផ្ទះពលរដ្ននៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងចំនួន២៥ខ្នង អស់ទាំងស្រុង

(កំពង់ឆ្នាំង) ផ្ទះ ប្រជាពលរដ្ឋ ចំនួន២៥ខ្នង ស្មើនឹង ៣៣គ្រួសារ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចរោងឆ្អើត្រីផ្ទះ ហ៊ន ប៊ុនលីភេទប្រុសអាយុ ៥៥ឆ្នាំ នឹងប្រពន្ធឈ្មោះ សួន តារាមុន្នី អាយុ ៥១ឆ្នាំ មានទីលំនៅភូមិ/សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយបានបន្តឆេះរាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងសរុបចំនួន ២៥ខ្នងស្មើនឹងចំនួនប្រជាពលរដ្ឋ ៣៣គ្រួសារ  (ឆេះអស់ទាំងស្រុង) ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ផ្ទះដែលឆេះនេះ ជាប្រភេទផ្ទះ ថ្ម នឹងឈើ ហើយមូលហេតុមកពីម្ចាស់ផ្ទះឆ្អើត្រី មិនមានការប្រុងប្រយ័ត្ន។

ករណីនេះពុំមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ ហើយត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ១៥និង៣០នាទីរសៀល ថ្ងៃដដែល ដោយមានការជួយអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ប្រេីប្រាស់ទឹកអស់ ១៥០ទ្បាន (រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន៥គ្រឿង, រថយន្តតាមអធិការដ្ឋានចំនួន ៥គ្រឿង) និងមានការចូលរួមពីកងកម្លាំងនគរបាល និងប្រជាពលរដ្ឋផងដែរ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *