ព័ត៌មានសន្តិសុខសង្គម

ក្រុមអ្នកញៀនល្បែងជល់មាន់១១នាក់ ត្រូវជាប់អន្ទាក់របស់សមត្ថកិច្ច ស្រុកកោះសូទិន ខេត្តកំពង់ចាម

(កំពង់ចាម) នៅថ្ងៃទី១២ ខែមីនា​ ​ឆ្នាំ២០២៣​ វេលាម៉ោង១០.៣០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​កោះសូទិន​ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រោមដេីមស្វាយ​ ស្ថិតនៅភូមិ​កំពង់ស្ដីកណ្ដាល​ ឃុំកំពង់រាប​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម ។
ជាលទ្ធផលសមត្ថកិច្ច បង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១១នាក់ និងដកហូតវត្ថុតាងមួយចំនួន

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *