ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនចិន០៣នាក់ ពាក់ព័ន្ធបង្ខាំងមនុស្ស,អាវុធនិងគ្រឿងញៀន ទៅតុលាការ

ខេត្តព្រះសីហនុ៖សមត្ថកិច្ចបានចាប់ជនសង្ស័យជាជនជាតិចិន៣នាក់ពាក់ព័ន្ធការចាប់បង្ខាំង ចិនដូចគ្នា ដកហូតអាវុធគ្រាប់និងគ្រឿងញៀនមួយចំនួនត្រៀមបញ្ជូនទៅតុលាការ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងកាលពីល្ងាចថ្ងៃ១២មីនាថា នគរបាលជំនាញបានស្រាវជ្រាវចាប់ចិន៣នាក់ ពាក់ព័ន្ធការចាប់បង្ខាំងចិនដូចគ្នា។សមត្ថកិច្ចកិច្ចដកហូតអាវុធគ្រាប់និងគ្រឿងញៀនមួយចំនួន។ក្នុងនោះជនរងគ្រោះជាជនជាតិចិនម្នាក់ក៏ត្រូវបានជួយសង្គ្រោះ។
ប្រតិបត្តិការនេះធ្វើឡើងនៅកាលពីរសៀលថ្ងៃទី១០ ខែមីនាបន្ទាប់ពីមានបណ្តឹងតាមរយៈទំព័រហ្វេសប៊ុកផេក របស់សម្តេចក្រឡាហោម ស ខេង ឱ្យសមត្ថកិច្ចជួយស្វែងរកជនបរទេសជនជាតិចិនម្នាក់ ឈ្មោះ HU RONG អាយុ៣២ឆ្នាំដែលបាត់ខ្លួននៅក្នុងខេត្តព្រះសីហនុ។
កម្លាំងចម្រុះបានចុះស្រាវជ្រាវ ក្នុងខុនដូរយីហោ LZ SEAVIEW RESIDDENCE ស្ថិតក្នុងភូមិ៥សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ រកឃើញជនសង្ស័យជាជនជាតិចិនពាក់ព័ន្ធចំនួន៣នាក់។ពួកគេមានអាយុពី២៣ដល់៣៨ឆ្នាំ។ សម្ភារដកហូត-រថយន្ត AUDI ផ្លាកលេខ 2AD8796 -រថយន្ត RANDROVER ផ្លាកលេខ កម្ពុជា CAR.LIF7- រថយន្ត RANDROVER ផ្លាកលេខភ្នំពេញ2AW-5665 – អាវុធខ្លីម៉ាកGLOCK19 GEN 4 មាន១០គ្រាប់-អាវុធGLOCK 17 ខ្លីប្រើហ្គាស-ទូរសព្ទ២គ្រឿង-ដំបងដែក១ដើម-គ្រឿងញៀនមួយចំនួនធំ។
ជនសង្ស័យពាក់ព័ន្ធក្នុងករណីនេះនិងជនរងគ្រោះព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវបន្តរកបក្ខពួកនិងត្រៀមបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *