ព័ត៌មានសន្តិសុខសង្គម

កំពុងស្រាវជ្រាវករណីឆេះផ្ទះអស់ជាង៤០ខ្នងផ្ទះ នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖សមត្ថកិច្ចកំពុងស្រាវជ្រាវករណីភ្លើងឆេះផ្ទះពលរដ្ឋជាង៤០ខ្នងផ្ទះអស់គ្មានសល់ ដោយរថយន្តបាញ់ទឹកជួយអន្តរាគមន៍ប្រមាណ១០គ្រឿងនិងប្រើទឹកជាង១០០រថយន្ត។
គ្រោះអគ្គិភ័យនេះបានកើតឡើងនៅម្តុំទំនប់បារាំង ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងកាលពីថ្ងៃទី១២ ខែមីនា។ មន្ត្រីនគរបាលខេត្តកំពង់ឆ្នាំងពេលចុះប្រតិបត្តិការបានឱ្យដឹងថា នៅថ្ងៃកើតហេតុមានអគ្គិភ័យមួយ ដែលផ្តើមចេញពីផ្ទះប្រជាពលរដ្ឋម្នាក់ជាអ្នកប្រកបរបរឆ្អើរត្រី។
ដោយសារនៅតំបន់នេះជាប់មាត់ទន្លេមានខ្យល់ខ្លាំងក៏បង្កឱ្យភ្លើងឆេះកាន់តែខ្លាំងឡើងៗ។ទោះបីកម្លាំងអន្តរាគមន៍ចេញរថយន្តពន្លត់អគ្គិភ័យខេត្តនិងមកពីបណ្តាស្រុកចំនួនប្រមាណ១០គ្រឿង បានចុះជួយបាញ់ទឹកពន្លត់យ៉ាងណាក៏ដោយ។ភ្លើងនៅតែបន្តឆេះរាលដាលជាបន្តបន្ទាប់អស់ប្រមាណជាង៤០ខ្នងផ្ទះក្នុងចំណោម៦០ផ្នះក្រុមជំនាញបានប្រើទឹកជាង១០០រថយន្តទើបគ្របគ្រងសភាពការណ៍បាន។
មន្ត្រីដដែលបានបន្តថា បន្ទាប់ពីមានគ្រោះមហន្តរាយកើតឡើងសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ។ក្នុងនោះក៏មិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយដែរ ព្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវក្នុងករណីនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *