ព័ត៌មានសន្តិសុខសង្គម

បន្តនីតិវិធីលើបុរសម្នាក់ ប្រើដំបងវាយក្មួយស្រីកំពុងអង្គុយរៀនឲ្យស្លាប់

 

កំពង់ស្ពឺ៖សមត្ថកិច្ចបានចាប់ខ្លួននិងបន្តនីតិវិធី លើជនសង្ស័យជាឪពុកមាបានប្រើដំបងវាយក្មួយស្រីបង្កើតកំពុងអានសៀវភៅនៅកាំជណ្តើរ បណ្តាលឱ្យស្លាប់ភ្លាម។អំពើដ៏ឃោឃៅនោះបានកើតឡើងស្ថិតនៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រលប់ថ្ងៃទី១ ខែសីហាឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សែម គឹមសេម អាយុ៣៣ឆ្នាំនៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ចំណែកក្មេងស្រីបាត់បង់ជីវិតឈ្មោះ ផាន់ ករុណា អាយុ១២ឆ្នាំរៀនថ្នាក់ទី៦ នៅផ្ទះជាមួយគ្នាក្នុងភូមិឃុំខាងលើ។

ដំបូងម្តាយក្មេងស្រីរងគ្រោះបានចេញទៅធ្វើការរោងចក្រ ហើយទុកកូននៅផ្ទះជាមួយឪពុកមា ដែលជាជនដៃដល់។ក្នុងពេលកើតហេតុក្មេងស្រីកំពុងអានសៀវភៅលើកាំជណ្តើរ។ស្រាប់តែឪពុកមាបានទាញដំបងវាយក្មួយស្រីបង្កើតបណ្តាលឱ្យស្លាប់ភ្លាម។

ក្រោយមានករណីឃាតកម្ម កម្លាំងនគរបាលស្រុកសំរោងទង ជាមួយនគរបាលប៉ុស្តិ៍សំបូរ បានចុះចាប់ជនសង្ស័យយកទៅសាកសួរ។នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បាននិយាយថា រូបគេបានយកដំបងវាយក្មួយឱ្យស្លាប់ពិតមែន។មូលហេតុមកពីរូបគេធុញថប់ក្នុងខ្លួនពេកនិងអផ្សុកពេក។

តាមក្រុមគ្រួសារបានឱ្យដឹងថា ឈ្មោះសែម គឹមសេម បានសេពគ្រឿងញៀនហើយធ្លាប់យកទៅដាក់នៅមណ្ឌលបន្សាបគ្រឿងញៀនអស់៦ខែរួចមកហើយ។តែបុគ្គលរូបនេះមិនអាចកែប្រែបាននៅបន្តប្រព្រឹត្តទៀត រហូតវាយសម្លាប់ក្មួយបង្កើតរបស់ខ្លួនឱ្យស្លាប់ទៀត។ក្រោយមកសមត្ថកិច្ចស្រុកបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *